យោងតាមសារព័ត៌មាននៅក្នុងប្រទេសទួរគីបានអះអាងថាកីឡាករ Arda Turan របស់ Barcelona អាចនឹងចាក់ចេញពីក្លឹបនៅខែមករានេះ។
ខ្សែបម្រើរូបនេះបានខិតខំហ្វឹកហាត់សម្រាប់ក្រុមជាទៀងទាត់នៅ Camp Nou ចាប់តាំងពីការផ្ទេរពីក្លិប Atletico Madrid កាលពីខែកក្កដាឆ្នាំ 2015 ហើយរូបគេមិនទាន់បានបង្ហាញខ្លួននៅរដូវកាលនេះទេ។
![]() |
គូសបញ្ជាក់ផងដែរ Arda Turan មិនបានលេងសូម្បីតែ 1នាទីក្នុងការប្រកួតទាំង11 របស់ Barcelona ពោលគឺកិឡាករវ័យ 30ឆ្មាំរូបនេះមិនបានបង្ហាញខ្លួនសោះតាំងពីដើមរដូវកាលនេះ។
កីឡាករអន្តរជាតិទួរគីរូបនេះបានបង្ហាញខ្លួនជាលើកទី 100 សម្រាប់ប្រទេសរបស់គាត់ក្នុងការបរាជ័យ 3-0 លើទឹកដីរបស់អ៊ីស្លង់កាលពីសប្តាហ៍មុនហើយទោះបីជាកិច្ចសន្យារបស់គាត់នៅ Barcelona ផុតកំណត់នៅឆ្នាំ 2020 គាត់ប្រហែលជាចាកចេញដើម្បីទទួលបាននាទីនៅកន្លែងផ្សេង។
សារព័ត៌មាន CNN ក្នុងប្រទេសទួរគីបានរាយការណ៍ថា Arsenal បានទាក់ទងអ្នកតំណាងរបស់កីឡាករដើម្បីដឹងពីចេតនារបស់គេ។
ក្លឹប Galatasaray អតីតក្លឹប Turan ក៏ចង់នាំគាត់ត្រលប់មកប្រទេសទួរគីដែរ។
លោក Ernesto Valverde គ្រូបង្វឹកក្រុម Barcelona បានមើលរំលងខ្សែបម្រើនេះដោយដាក់ Paulinho, Andre Gomes និង Denis Suarez ជាមួយ Sergi Busquets, Ivan Rakitic និង Andres Iniesta ។
ដកស្រង់ចេញពី៖ All Football
អត្ថបទដោយ៖ ភារុណ
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.