នៅរដូវកាល 2014-2015 ការប្រកួតរវាងក្រុម Barcelona និង Real Madrid ពេលនោះ Messi អោយ Neymar ទាត់បាល់ប៉េណាំងទីព្រោះតែមិនចង់អោយអ្នកគាំទ្រសើចចំអក ក្រោយខកខានឪកាសទាត់បញ្ចូលទី និងចង់រំងាប់ការឈឺចាប់ ទីបំផុត Barcelona បានបំបាក់ក្រុម Cordoba ដោយលទ្ធផល 8:0។ កំលុងពេលលេងរួមគ្នា ក្នុង រហស្សនាម MSN គឺ Messi ក៏ធ្លាប់បានជួយ Luiz Suarez អោយឈ្នះពាន Golden Ball តាមរយៈការរកគ្រាប់បាល់ ដោយបាល់ប៉េណាំងទីនេះជារឿយៗ។
បន្តមកទៀតគឺការប្រកួតជាមួយក្រុម Real Madrid ដើម្បីចង់អោយ Neymar ឈ្នះពានរង្វាន់ Pichichi ពីកីឡាករគូប្រជែង Ronaldo ពេលនោះ Messi បានសម្រេចចិត្តអោយ Neymar ទាត់បាល់ពិន័យ 11 ម៉ែត្រនេះផងដែរ។
ចុងក្រោយបំផុតគឺ Messi ធ្លាប់បាន ផ្តល់បាល់ប៉េណាំងទីអោយ Neymar កំលុងពេលលេងជាមួយក្រុម Paris Saint Germain នេះតែម្តង។ នៅក្នុងវគ្គ 16 ក្រុមចុងក្រោយនៃជើងទី 2 កីឡាករខ្សែការពារក្រុម PSG បានបង្កើតកំហុលទាញ Surez នៅតំបន់គ្រោះថ្នាក់ ពេលនោះអាជ្ញាកណ្តាលបានសម្រេចចិត្តអោយទាត់បាល់ពិន័យ 11 ម៉ែត្រ ហើយ Messi បានប្រគល់អោយ Neymar ជាអ្នកកាត់សេចក្តីទៀតទីបំផុតក្រុម Barcelona យកឈ្នះក្រុម PSG ដោយលទ្ធផល 6:1 ឈានទៅវគ្គ 8 ក្រុមចុងក្រោយបន្តទៀត ។
ប្រភព: Thedailystar
Post a Comment
0 comments
Dear readers, after reading the Content please ask for advice and to provide constructive feedback Please Write Relevant Comment with Polite Language.Your comments inspired me to continue blogging. Your opinion much more valuable to me. Thank you.